**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ឯកឧត្តម តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានកៀរគរវិនិយោគិនជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងនៅតែបន្តកៀរគរធុរកិច្ចជនជប៉ុន មកកាន់កម្ពុជា នាអនាគតតទៅទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតឲ្យ ឯកឧត្តម តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ក៏បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថាឯកឧត្តមបាននិងកំពុងកៀរគអ្នកវិនិយោគជប៉ុនខ្នាតតូច និងមធ្យម (SME) ឲ្យមកសិក្សាស្វែងរកឱ្យកាសវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា។

ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមកលោកបានដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករមកទស្សនកិច្ចនៅកម្ពុជា ជាហូរហែរ។ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិជាធុរកិច្ចជនមួយក្រុមទៀតមកកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគ ស្របពេលពិធីបុណ្យអុំទូកផង និងជាឱកាសដ៏ល្អមួយផងក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗអបអរសាទរខួបលើកទី៧០ នៃទំនាក់ទងកាទូតរវាងកម្ពុជានិងជប៉ុន។

ជាការឆ្លើយតបទៅនឹងមនោសញ្ចេតដ៏ជ្រាលជ្រៅក្នុងនាមជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយមួយនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ ជាតួអង្គមួយរបស់រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលការងារពាក់ព័ន្ធនានាដើម្បីបង្កលក្ខណៈងាយស្រួលដល់ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូធុរកិច្ចជនជប៉ុន ដែលនឹងមកកាន់កម្ពុជានាពេលខាងមុខ ព្រមទាំងសហការសម្របសម្រួលកិច្ចការផ្សេងៗដល់អ្នកវិនិយោគជប៉ុននៅកម្ពុជាផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នឹងប្រឹងប្រែងបន្តទៀតក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការថែសុខសុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា។

ឯកឧត្ដមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបន្តខិតខំកៀរគអ្នកវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពលរបស់កម្ពុជា និងស្វែងរកឱកាសវិនិយោគ រួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានរំលឹកអំពីអនុស្សាវរីយ៍ល្អៗជាមួយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែស្វាគមន៍ គាំទ្រ សហការយ៉ាងល្អបង្កលក្ខណៈយ៉ាងប្រសើរដល់លោកក្នុងបេសកកម្មកាទូតនៅកម្ពុជាចន្លោះឆ្នាំ២០០៣-២០០៧។ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា ក៏សង្ឃឹមយ៉ាងមុតមាំដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបន្តលើកស្ទួយនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុនបន្តទៀត។ ទាក់ទងនឹងចំណងការទូតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៅកាន់ឯកឧត្តម តាកាហាស៊ី ហ្វមីអាគី ថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដោយឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការសាទរ និងគាំទ្រចំពោះគម្រោងរបស់សមាគមជប៉ុន-កម្ពុជា ដែលគ្រោងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ ៕

អត្ថបទដែលជាប់ទាក់ទង