**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលខិតខំកសាងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន សម្រេចបានសមិទ្ធិផលជាច្រើន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងកសាងសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អោយដំណើរការតាំងតែពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ដោយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ។

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន,ដែលបានធ្វើឡើង នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

លោកជំទាវ សន ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ឆ្នាំ២០២៣ និងលើកទិសដៅត្រូវអនុវត្តន៍នៅក្នុងអាណត្តិទី ៧ ។ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ៍ សាខាក្រសួងព័ត៌មាន ក្រៅអំពីការងារលើវិស័យព័ត៌មាន បានរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ ដែលសុទ្ធសឹងផ្តើមចេញពីឆន្ទៈមនសិការបស់នារី នៃក្រសួងព័ត៌មាន រហូតទទួលបានការ គាំទ្រ និងលើកសសើរពីប្រមុខរាជរដ្ឋាភិបាលផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងកសាងសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អោយដំណើរការតាំងតែពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ដោយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ដែលទាំងនេះគឺជាគុណូបការៈដ៏ធំ របស់ ឯកឧត្តម និងលោកជំទាវ បន្សល់ទុកជាកកេរដំណែលរបស់ក្រសួងព័ត៌មាន ។ ជាមួយនេះក៏សូមអរគុណដល់ឯកឧត្តម លោកជំទាវ លោកស្រី ជាសមាជិក សមាជិកា សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយ ការទទួលខុសត្រូវ ប្រសិទ្ធិភាព និងគុណភាព ហើយកន្លងមកនេះបានបង្ហាញនូវសាមគ្គីភាព យ៉ាងរឹងមាំក្រោមការដឹកនាំរបស់លោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ និងមានការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទាល់ទៅលើកិច្ចការងារនេះ ។

សមាជិក សមាជិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារសង្គមដូចជា ការចុះចែកជូនអំណោយដល់ជនរងគ្រោះនៅតាមមូលដ្ឋានជួយសង្រ្គោះដល់ចាស់ជរា ខ្វះខាតជីវភាព ការផ្តល់សម្ភារៈសិក្សា ជូនដល់កុមារទីទ័លក្រ ផ្តល់ជូននូវអំណោយ និងអាហារជូនដល់មណ្ឌលកុមារពិការ និងអូទីស្សឹមនៅក្រុងតាខ្មៅ ព្រមទាំងចូលរួមចំណែកកសាងអភិវឌ្ឍន៍វិស័យសាសនា ក៏ដូចជាការខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់នារី ក្នុងវិស័យសារព័ត៌មាន ជាដើម។

ជាជំហានទៅមុខទៀត សមាជិក សមាជិការសមាគមនារីក្រសួងព័ត៌មាន ទាំងអស់បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ បង្កើនសកម្មភាពបន្តទៀតទៅលើសកម្មភាពទាំងអស់ដែលយើងបានធ្វើ ហើយអ្វីដែលសំខាន់គឺការគិតគូរបង្កើនសមត្ថភាពថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យសមាគមនារីនៃក្រសួងព័ត៌មានរបស់យើងកាន់តែមានភាពលេចធ្លោឡើង ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលសមាគមនារីក្រសួងព័ត៌មាន ដែលមានកន្លងមករហូតមកដល់អាណត្តិទី៦ គឺនៅរក្សាដដែល រាល់សកម្មភាព រាល់ការគាំទ្រ ទាំងឡាយ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា គឺផ្តល់នូវការគាំទ្រ ដូចដែលមានការគាំទ្ររបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ហើយអ្វីដែលសំខាន់ទៅមុខទៀតគឺ បន្ដរក្សាសកម្មភាព និងរួមសាមគ្គីគ្នាបន្ថែមទៀត ដើម្បីឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ៕

អត្ថបទដែលជាប់ទាក់ទង