ឡាវព្រមានពីទឹកជំនន់ដែលអាចកើតមានខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង
ទីក្រុងវៀងចន្ទន៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ថា ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បោកបក់ម្តងម្កាល នឹងបន្តកើតមានពាសពេញប្រទេសឡាវ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ខណៈដែលរដូវភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលនាំមកនូវហានិភ័យបន្ថែមទៀតនៃទឹកជំនន់ និងការរអិលបាក់ដី។
យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រកាលពីថ្ងៃពុធ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ខេត្ត Huaphan និង Xieng Khuang ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្ត Luang Namtha, Bokeo, Oudomxay, Luang Prabang និង Xayaboury នេះបើយោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រកាលពីថ្ងៃពុធ។
ខេត្តភាគកណ្តាលនៃទីក្រុងវៀងចន្ទន៍ បូលីខេមសៃ និងខាំមួន ក៏អាចរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ផងដែរ។
ចំណែកនៅប៉ែកខាងត្បូង នឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅតំបន់មួយចំនួននៃខេត្តចំប៉ាសាក់ សេកុង និងខេត្តអាតាពួ។
ជាមួយគ្នានេះ រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ ក៏នឹងមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងផងដែរ។
ការិយាល័យបានព្រមានថា មនុស្សគ្រប់រូបគួរតែត្រៀមខ្លួនសម្រាប់អាកាសធាតុខ្លាំង និងតាមដានការព្យាករណ៍។
ភូមិមួយចំនួនក្នុងខេត្តបកែវត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ នៅពេលដែលទឹកបានស្រកចុះតាមជម្រាលភ្នំ និងចូលទៅក្នុងទន្លេយ៉ុង ដែលហក់ច្រាំងទន្លេ ធ្វើឱ្យលិចទឹកខ្លះៗផ្ទះតាមមាត់ទន្លេ។
មន្ត្រីសាលាខេត្តឧត្តរមានជ័យ ហ្លួងណាំថា សៀបូរី ខាំមួន និងសេកុង បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំ និងតាមដងទន្លេ ត្រូវត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត។
គណៈកម្មាធិការខេត្តកំពុងត្រូវបានបង្កើតឡើងដើម្បីតាមដានកម្រិតទន្លេ និងលទ្ធភាពនៃការបាក់ដី និងទឹកជំនន់។
ចាប់ពីចុងខែកក្កដា ដល់ខែសីហា ខេត្តភាគកណ្តាល និងភាគពាយ័ព្យនៃប្រទេសឡាវ បានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដោយសារទឹកទន្លេបានហូរហៀរច្រាំងទន្លេរបស់ពួកគេ។ ប្រជាពលរដ្ឋជាង ៦,០០០គ្រួសារ និងផ្ទៃដីជាង ១១,៣០០ហិកតា ក្នុងភូមិចំនួន ១២៣ភូមិ ត្រូវបានរងផលប៉ះពាល់នៅក្នុងខេត្តខាំមួន។
ប្រភព៖ English News
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}