**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១**បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.**រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក**នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤**ក្រសួងសុខាភិបាល ណែនាំឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា**សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប**សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខ្លឹមសារជំនួបរវាង​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក​ លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។

លោក​ លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។

លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​

ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់​កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។

សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃ​សុខសន្ដិភាព និង​ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​ទំនុកចិត្តដល់វិនិយោគិន​នៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។  បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម ។

សម្ដេចធិបតី និង ​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះបណ្ដាល​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei Technology Co., Ltd ក៏​បាន​សហការ​ជាមួយ​ដៃគូ នៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​ ។

មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ លោក លាំង ហ័រ បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង