ឧត្តមសេនីយ៍ទោ គង់ មនោ បើកកិច្ចប្រជុំការងារបន្ទាន់ នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះបើកកិច្ចប្រជុំការងារបន្ទាន់ នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។ ដោយមានសមាសភាពចូលរួមមាន លោកអធិការ -លោកអធិការរងទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដល់ជាបទពិសោធន៍ និងវិធានការសំខាន់ៗរួមមាន៖
-ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
-អំពីបញ្ហាគ្រឿងញៀនដែលត្រូវចុះបង្ក្រាបត្រូវធ្វើឲ្យបានហ្មត់ចត់និងច្បាស់លាស់ មានប្រធានដឹកនាំបញ្ជារួមទទួលខុសត្រូវ
-ត្រូវលើកជាផែនការសកម្មភាពចុះអនុវត្ត ដោយធ្វើការបេងចែកជាក្រុម (ក្រុមសម្ងាត់ ក្រុមអន្តរាគមន៍ និងក្រុមអនុវត្ត ដោយប្រើប្រាស់កម្លាំងសរុប វិធានការជំនាញ និងមធ្យោបាយសរុប
-ពង្រឹងកម្លាំងសរុបនៃអធិការដ្ឋានដើម្បីធ្វើឲ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ
-រាល់កិច្ចប្រតិបត្តិការទាំងឡាយណាដែលត្រូវចុះអនុវត្តគឺមិនត្រូវឲ្យបែករឿងដល់អ្នកដទៃឡើយ (ព្រោះកន្លងមកតែងបែក)
-ត្រូវយកគំរូ និងបទពិសោធន៍តាមថ្នាក់ដឹកនាំចាស់ៗ
-ពេលបំពេញការងារបង្រ្កាបត្រូវបំពាក់គ្រឿងការពារខ្លួនឲ្យបានត្រឹមត្រូវ នៅពេលចុះអនុវត្តការងារ(ខែល របាំង មួក ដំបង និងប្រដាប់ចាប់ជនសង្ស័យ)
-ការប្រើប្រាស់អាវុធត្រូវមានបទបញ្ជាត្រឹមត្រូវពីថ្នាក់ដឹកនាំ
-ត្រូវអនុវត្តការចុះបង្ក្រាបក្មេងទំនើងនិងក្មេងទំនើងដែលប្រើប្រាស់គ្រឿងញៀន
-ផ្នែកជំនាញចរាចរណ៍និងអន្តរាគមន៍ត្រូវចុះអនុវត្តតាមបណ្ដាគោលដៅ
-ផ្នែកកិច្ចការប៉ុស្តិ៍ត្រូវចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាល ជាប្រចាំ (សក់ ឯកសណ្ឋាន សីលធម៌)
-តាមផែននីមួយៗត្រូវមានការសាមគ្គីគ្នា និងមានភាពស្មោះត្រង់ ដោយគ្មានការបែងចែកជាបក្សជាពួក។
ជាពិសេសលោកឧត្តមសេនីយ៍ទោបានសង្កត់ធ្ងន់លើ៖
-ត្រូវសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាពឳ្យបានល្អ
-មិនត្រូវអង្គុយចាំតែចាប់កំហុសគ្នា ត្រូវចេះផ្តល់យោបល់ លើកទឹកចិត្តទាំងកម្លាំងកាយ ស្មារតី និងថវិកាឲ្យគ្នាទៅវិញទៅមក រួមសុខរួមទុក្ខ រួមគ្នាអនុវត្តការងារតាមជំនាញ និងសហការគ្មាជាធ្លុងមួយ
-សង្ឃឹមថាមិនមានលេចឮនូវព័ត៌មានអកុសល់ជាលើកទី២ទៀតឡើយ ៕