**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើសុំឱ្យឧត្តមក្រុមប្រឹក្សាសារការីបារាំងជួយដល់ក្រសួងយុតិ្តធម៌លើការបណ្តុះបណ្តាលសារការី ដែលបានតែងតាំងរួចនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកសារការី Jean DELEAGE តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកសារការី Olivier BARLET ប្រធានកិត្តិយសក្រុមប្រឹក្សា សារការីនៃតំបន់សាលាឧទ្ធរណ៍ ទីក្រុងលីយ៉ុង និងជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាសារការីបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសារការី នៃ សាធារណរដ្ឋបារាំង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសរំលេចអំពីទំនាក់ទំនងល្អប្រសើរ រវាងក្រសួងយុតិ្តធម៌ និងឧត្តមក្រុមប្រឹក្សាសារការីបារាំង និងបានស្នើសុំឱ្យឧត្តមក្រុមប្រឹក្សាសារការីបារាំងជួយដល់ក្រសួងយុតិ្តធម៌លើការបណ្តុះបណ្តាលសារការី ដែលបានតែងតាំងរួចនៅកម្ពុជា ឲ្យអាចអនុវត្តវិជ្ជាជីវៈខ្លួនប្រកបដោយគុណភាព និង ទទួលបានការទុកចិត្តពីអតិថិជន ក៏ដូចជាជួយដល់ការងាររៀបចំលិខិតបទដ្ឋានគតិយុត្តដ៏រឹងមំាផ្សេងៗពាក់ព័ន្ធនឹងដំណើរការ វិជ្ជាជីវៈសារការីនេះ ស្របតាមតម្រូវការ និងបរិបទជាក់ស្តែងរបស់កម្ពុជា។

ក្រោយជំនួបផ្ទាល់ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ តំណាងក្រសួងយុត្តិធម៌បានបន្តកិច្ចប្រជុំបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍ជាមួយតំណាង ឧត្តមក្រុមប្រឹក្សាសារការី លើចំណុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសារការីនៅក្នុងប្រទេសទាំងពីរសំដៅប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាង ច្បាប់ស្តីពីលក្ខន្តិកៈសារការី និង លិខិតបទដ្ឋានគតិយុត្តចាំបាច់ផ្សេងទៀតក្នុងការគ្រប់គ្រងវិជ្ជាជីវៈសារការី ៕

អត្ថបទដែលជាប់ទាក់ទង