**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ

ឯកឧត្ដម ប៉ុញ សច្ចៈ ចុះពិនិត្យស្ថានភាពប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


ភ្នំពេញ៖ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ អនុប្រធាននាយកដ្ឋានចំណុះក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយសហការជាមួយលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ។

ក្រោយចុះពិនិត្យ និងពិភាក្សារកបញ្ហាប្រឈមក្នុងតំបន់នីមួយៗរួចមក ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ភូមិសាស្រ្តខេត្តកណ្តាលគឺ៖
ទី១.សិក្សាតភ្ជាប់ចុងកន្ទុយប្រឡាយ៦២ ត្រង់ចំណុចប្រឡាយ៩៤ ទៅប្រឡាយ៩៦។
ទី២.សិក្សាបន្តប្រឡាយ៩៦ ចាប់ពីបឹងរានទៅភ្ជាប់នឹងទំនប់៥៤ និងពីទំនប់៥៤ ទៅភ្ជាប់នឹងស្ទឹងព្រែកអំបិល។
ទី៣.សម្រាប់ប្រឡាយ៥៩,៦០ និង៦១ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក សិក្សាគ្រោងប្លង់។
ទី៤.សិក្សាទំនប់សណ្តអូរចាមានប្រវែង ៧,៥០០ម៉ែត្រ។

ដោយឡែក សម្រាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំង ភាគខាងត្បូង និងខាងជើង ប្រឡាយស្រោចស្រព ដែលមានស្រាប់ទាំងអស់បានក្លាយជាប្រឡាយសម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ជាបណ្តើៗរួចស្រេចទៅហើយ ដូច្នេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំបញ្ចូលក្នុងផែនការសម្រាប់ធ្វើការស្តារដំឡើងស្ថានីយបូមទឹក អមដោយសំណង់ទ្វារទឹក សំណង់សិល្បការមួយចំនួន និងអាងសម្រាប់ធ្វើប្រព្រឹត្តិកម្ម ទឹកកខ្វក់មុននឹងទម្លាក់ចូលក្នុងស្ទឹងព្រែកត្នោត និងបឹងតាមោក ឬចូលទន្លសាប និងទន្លេបាសាក់ ៕

អត្ថបទដែលជាប់ទាក់ទង