**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

សម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមការប្រគំតន្រ្តីអូខេស្ត្រា ដើម្បីប្រារព្ធខួបលើកទី៧០ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមទស្សនាការប្រគំតន្រ្តីអូខេស្ត្រា ដើម្បីប្រារព្ធខួបលើកទី៧០ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន នៅសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៥៣។ ប្រទេសជប៉ុនបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីសន្តិភាពនៅកម្ពុជា នៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩១ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសន្តិភាពនៅកម្ពុជា និងគាំទ្រដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។

ឯកឧត្តម ចាន់ រតនា សហប្រធានគណៈកម្មការប្រតិបត្តិកម្ពុជា សម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០ មិត្តភាព កម្ពុជា និងជប៉ុន បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះជា “ឆ្នាំពិសេស” នៃមិត្តភាពរបស់យើង ព្រឹត្តិការណ៍ និងសកម្មភាពប្រវត្តិសាស្ត្រជាច្រើនត្រូវបានរៀបចំឡើង ដើម្បីរំលឹកដល់មិត្តភាពដ៏រីកចម្រើនរបស់យើង ដូចជាការផ្លាស់ប្តូរសារអបអរសាទរពីថ្នាក់ដឹកនាំរបស់យើង ពិធីបុណ្យគីហ្សូណា។ មហោស្រពភាពយន្តជប៉ុន មហោស្រព TANABATA ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ និងវេទិកាសាធារណៈស្តីពីសមិទ្ធិផល និងទិសដៅអនាគតនៃទំនាក់ទំនងកម្ពុជា និងជប៉ុន និងព្រឹត្តិការណ៍ជាច្រើនទៀតដែលត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដើម្បីរំលឹកដល់ឆ្នាំមិត្តភាពនេះ។

ជាការពិតណាស់ យើងមានមោទនៈភាពជាខ្លាំងដែលទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ជប៉ុនឥឡូវនេះឈានដល់ដំណាក់កាលថ្មីមួយនៅឆ្នាំនេះគឺ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិត នៃកិច្ចសហប្រតិបត្តិការខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រថ្មីនេះ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ជាពិសេសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

គួរបញ្ជាក់ថា កម្មវិធីដែលសិល្បករតន្ត្រីជប៉ុននឹងប្រគំនៅថ្ងៃនេះ រួមមានជាច្រើនផ្នែក ចាប់ពីតន្ត្រីបុរាណ រហូតដល់តន្ត្រីក្នុងគំនូរជីវចលដ៏ល្បីរបស់ជប៉ុន ឬហៅថាអានិមេ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពរីករាយសម្រាប់ទាំង កុមារ និងមនុស្សធំដូចគ្នា ដូច្នេះសូមរីករាយជាមួយនឹងការប្រគំតន្រ្តីអូខេស្រ្តា។

សូមបញ្ជាក់ដែរថា ស្អែកនេះ នឹងមានការប្រគំតន្រ្តីអូខេស្ត្រាម្ដងទៀតនៅផ្សារទំនើបអ៉ីអនសែនសុខស៊ីធី ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៥.៣០នាទីល្ងាច។ ថ្ងៃខានស្អែក ក៏មានការប្រគំតន្រ្តីអូខេស្ត្រានៅផ្សារទំនើបអ៉ីអនមានជ័យ ចំនួនពីរលើក គឺចាប់ពីម៉ោង២រសៀល និងលើកទី២ ចាប់ពីម៉ោង៤:៣០នាទីរសៀល។ ការប្រគំតន្រ្តីនៅទីតាំងផ្សេងៗគ្នានេះ អាចនឹងមានកម្មវិធីខុសគ្នាបន្តិចបន្តួចពីកម្មវិធីដែលលោកអ្នកនឹងរីករាយនៅថ្ងៃនេះ។ ការប្រគំតន្ត្រីចំនួន៣លើកនៅ ថ្ងៃទី១៦ និង១៧ ខែកញ្ញា នឹងបើកជាសាធារណៈ ហើយមិនតម្រូវឱ្យមានការកក់ទុកជាមុននោះទេ ដូច្នេះសូមអញ្ជើញ មកកាន់ទីតាំងណាមួយដូចបានរៀបរាប់ខាងលើនៅផ្សារទំនើបអ៉ីអន ដើម្បីចូលរួមរីករាយទស្សនា ៕

អត្ថបទដែលជាប់ទាក់ទង