ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ត្រួតពិនិត្យ និងប្រគល់ភារកិច្ច ដល់កម្លាំងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយមហន្តរាយធម្មជាតិផ្សេងៗ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
លោក មេបញ្ជាការរង នាយសេនាធិការ កងពល ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។
សូបញ្ជាក់ផងដែរ ក្រៅពីកម្លាំងចំណុះ ទីបញ្ជាការ កងពល កងកម្លាំង ដែលឈរជើងនៅក្រៅអង្គភាព ក៏បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមផែនការ ផងដែរ៕