សហភាពអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងមុតមាំ ចំពោះយន្តការថ្នាក់ជាតិរួមមួយក្នុងការធានា ឱ្យមានសុក្រឹត្យភាព ត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូលក្របខណ្ឌមន្ត្រីរាជការសាធារណៈ អ្នកចេះ គឺជាប់
ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងមុតមាំ “ចំពោះយន្តការថ្នាក់ជាតិរួមមួយក្នុងការធានា ឱ្យមានសុក្រឹត្យភាព ត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូលក្របខណ្ឌមន្ត្រីរាជការសាធារណៈ អ្នកចេះ គឺជាប់” ដើម្បីចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងការប្រលង និងលទ្ធផល គឺត្រឹមត្រូវ យុត្តិធម៌ ធានាបានថា បេក្ខភាពប្រឡងទាំងអស់មានភាពស្មើគ្នាចំពោះបេក្ខជនដូចគ្នា ចៀសវាងនូវបាតុភាពអន្តរាគមន៍ ទើបទទួលបានមន្ត្រីដែលមានគុណភាពល្អ ក្នុងការបំពេញការងារបម្រើជាតិមាតុភូមិ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។