គណៈប្រតិភូរដ្ឋសភាកម្ពុជា បន្តចូលរួមសន្និសីទអន្តរជាតិលើកទី៩ របស់សហភាពអន្តរសភា (IPU) នៅវៀតណាម
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា និងឯកឧត្តម សុះ មុះសិន បានបន្តចូលរួមថ្ងៃទី៣ នៃសន្និសីទអន្តរជាតិលើកទី៩ របស់សហភាពអន្តរសភា (IPU) សម្រាប់សមាជិកសភាវ័យក្មេង ក្រោមប្រធានបទ «តួនាទីរបស់យុវជនក្នុងការពន្លឿន ដើម្បីសម្រេចបាន SDGs តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍» ។
អង្គប្រជុំនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានពិភាក្សា និងធ្វើការផ្លាស់ប្ដូរយោបល់គ្នា ទៅលើប្រធានបទទី៣ ស្តីពី«ការលើកកម្ពស់ការគោរពភាពចម្រុះនៃវប្បធម៌ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព»។