សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបជាមួយ ឯកឧត្តម លាវ នីង (Liu Ning) អគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងណាននីង ខេត្តក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន ៕