**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

ឯកឧត្តម សុខ លូ ដាក់ចេញវិធានការបន្ទាន់ ៦ចំណុច ដើម្បីបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់នូវវិធានការបន្ទាន់ ៦ចំណុច ដើម្បីលើកកម្ពស់សន្តិសុខជាទូទៅបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

វិធានការបន្ទាន់ទាំង ៦ចំណុចនោះ រួមមាន៖
១. ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តមិនអចិន្ត្រៃយ៍តាមដងផ្លូវទូទាំងក្រុង តាមបណ្ដាស្រុកនិងតាមខ្សែរបន្ទាត់ព្រំដែនដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀនដែលជាក្ដីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ។

២.ត្រួតពិនិត្យហាងបញ្ចាំពិសេសហាងបញ្ចាំគ្មានច្បាប់អនុញ្ញតនិងការទទួលបញ្ចាំបែបប្រពៃណីតាមភូមិ ឃុំដែលងាយនឹងទទួលផលចោរកម្ម ជាទីផ្សាររបស់អំពើ លួច ឆក់ ប្លន់ និងបន្តឈានដល់ការបង្ក្រាបទីតាំងទទួលទិញផលចោរកម្ម ទទួលទិញបំណែកម៉ូតូ ឡាន ( កាប់សាច់ ) នៃផលចោរកម្ម ។

៣. ប្រមូលក្មេងទំនើងគ្រប់ទីកន្លែងតាមគ្រប់រូបភាព គ្រប់ពេលវេលាមិនអោយកើតមានដោយមិនលើកលែងឡើយ ។

៤. ពង្រីកទីតាំងល្បាតចល័តគ្រប់ច្រកល្ហកតាមដងផ្លូវនិងតំបន់នានាដោយកំណត់មុខសញ្ញាបទល្មើសសកម្ម ។

៥. បង្កើនកម្លាំងប្រចាំបញ្ជាតាមអង្គភាពនិងគោលដៅសន្តិសុខដោយបំពាក់សម្ភារៈសន្តិសុខគ្រប់គ្រាន់សម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍កើតឡើង ។

៦. បង្កើនការផ្សព្វផ្សាយអប់រំទូលំទូលាយគ្រប់មជ្ឈដ្ឋាន មន្ត្រីរដ្ឋ វិស័យឯកជននិងប្រជាពលរដ្ឋអោយមានការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀនដែលបានបង្កើតកញ្ចប់បទល្មើស (ឧក្រិដ្ឋកម្ម លួច ឆក់ ប្លន់ ហិង្សាសង្គម ក្មេងទំនើង ហិង្សាក្នុងគ្រួសារ) បង្កើតកញ្ចប់ជម្ងឺឆ្លង អេដស៍ កាមរោគ ជម្ងឺឆ្លងតាមឈាមដូចជាជម្ងឺថ្លើមជាដើម និងបង្កើតមនុស្សវិបល្លាសក្នុងសង្គម។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នេះជាការឆ្លើយតបប្រកបដោយឆន្ទៈនិងប្រសិទ្ធភាពចំពោះភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្រោមគតិបណ្ឌិតដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង