**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង

ឯកឧត្តម គួច ចំរើន នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ស្ថិតនៅសាលាដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក សរ កក្កដា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ បានរាយការណ៍នៃការចែកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ៣៩១នាក់ មកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងនោះសង្កាត់លេខ១ ចំនួន ៨០គ្រួសារ សង្កាត់លេខ២ ចំនួន ៧០គ្រួសារ សង្កាត់លេខ៣ ចំនួន ១៧១គ្រួសារ និងសង្កាត់លេខ៤ ចំនួន ៧០គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណគុណបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមានភាពចាស់ទុំហើយការបោះឆ្នោតនេះ តាមបែបលទ្ធិប្រជាធិតេយ្យសេរី ពហុបក្ស ធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជា មានមោទនភាពនឹងចូលរួមអបអរសាទររមណីយដ្ឋានបុរាណវិទ្យា កោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ម្សិលមិញ ពិតជាគុណតម្លៃដ៏មហាសាល ដែលដូនតាយើងបានកសាង និងបន្សល់ទុកនូវបុរាណវិទ្យាកោះកេរ រាប់ពាន់ឆ្នាំ យើងរួមគ្នាថែរក្សាបេតិកភណ្ឌនេះ ការបញ្ចូលជាបេតិកភណ្ឌពិភពលោកមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ បានដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជា ជាបតិកភណ្ឌពិភពលោកចំនួនទី១៣លើក ហើយការដាក់បុរាណវិទ្យា កោះកេរពិតជាដំណើរវិវឌ្ឍថ្មីមួយទៀតក្នុងអាណត្តិទី៧ ត្រឹមតែរយៈពេល ១ខែនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងមានការមមាញឹកក្នុងការបំពេញកិច្ចកាអន្តរជាតិ ដូចជាការចូលរួមកិច្ចប្រជុំអាស៊ានជាដើម និងដំណើរទៅទស្សនកិច្ចប្រទេសចិន។ រាជរដ្ឋាភិបាលកំពុងខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការកសាងប្រជាធិបតេយ្យឱ្យទទួលបានផ្លែផ្កា និងបន្តការលើកមុខមាត់ប្រទេសឱ្យកាន់តែប្រសើរថែមទៀតនិងការទទួលសាទរពីអន្តរជាតិ នេះជាមោទនភាពរបស់យើងទាំងអស់គ្នា។ ហើយថ្ងៃនេះបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី យកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ មកពី៤សង្កាត់នៅក្នុងក្រុងព្រះសីហនុ និងសូមកោតសរសើរអាជ្ញារភូមិ ឃុំ ក្រុង បានរួមផ្សារភ្ជាប់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ ព្រមទាំងបាននាំយកបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋ បន្តរាយការណ៍ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអនុញ្ញាតិឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះចែកជូនបងប្អូននាពេលនេះ ក្នុងស្មារតីទឹកចិត្តមនុស្សធម៌ និងបានផ្តាំផ្ញើឱ្យមន្ត្រីសាខាចុះសួរសុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តមប្រធានសាខាខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកបងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្មាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងនោះឡើយ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបន្តថា រដូវនេះជារដូវភ្លៀង មានជួបខ្យល់ និងភ្លៀងច្រើនរំខានដល់ការងាររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ហើយក៏ងាយនឹងកើតនូវជំងឺផ្សេងៗ ពិសេសជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាមមិនថាកុមារ សូម្បីតែមនុស្សពេញវ័យ និងមនុស្សចាស់ក៏កើតជំងឺគ្រុនឈាមដូចគ្នា បើសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ និងបានស្នើសុំឱ្យបងប្អូនត្រូវយកចិត្តទុកដាក់អំពីសុខភាពឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តមប្រធាន បានបញ្ចាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីជាតិគោលនយោបាយគាំពារសង្គម និងថែទាំសុខមាលភាព មានដូចជា៖ ១.ដឹងអំពីសុខភាព, ២.មានមូលដ្ឋានគ្រប់គ្រាន់ និង៣.ពួកគាត់ដែលមានបណ្ណសមធម៌សុខាភិបាល ទទួលបានអត្ថប្រយោជន៍ពិនិត្យព្យាបាលជូនបងប្អូន រដ្ឋជាអ្នកចេញថវិកា សូមទៅពិនិត្យថែទាំសុខភាពឱ្យបានជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀន កំពុងវាយលុកក្នុងសង្គមកម្ពុជារបស់យើង សមត្ថកិច្ចកំពុងធ្វើការបង្ការ បង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ វិធានការចំពោះមុខ អប់រំ ផ្សព្វផ្សាយជាបញ្ហាចំណង ហើយការធ្វើរដ្ឋបាលចំហរជាចំណុចសំខាន់មួយនៅតាមមូលដ្ឋានដែលមានការប្រមូលផ្តុំដោយអនុវត្តវិធានការច្បាប់ និងស្រាវជ្រាវរកប្រភពដើម នៃគ្រឿងញៀន កុំនាំគ្នាទៅប៉ះពាល់គ្រឿងញៀន។ក្នុងឱកាសនោះឯកឧត្តម ប្រធានសាខាបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង