ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ៩៦ ផ្លូវទួលជម្រុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ៕