នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ពលរដ្ឋ យកកូនឲ្យបានច្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងផែនការពិនិត្យស្ថិតិឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា នៅឆ្នាំ២០៥០ មានអត្រាប្រជាពលរដ្ឋចាស់ខ្ពស់ពិតប្រាកដមែនឬអត់។
សម្ដេចធិបតី បញ្ជាក់ថា បើសិនបញ្ហានេះជារឿងពិត ក្រសួងផែនការគួរគិតគូរតុល្យភាពប្រជាសាស្ត្រកម្រិតណា កុំចាំដល់ឆ្នាំ២០៥០ ស្របពេលប្រទេសមានបានធូរធារ គ្មាននរណាចង់បានកូនទៀតទេ ព្រោះត្រូវចំណាយច្រើនសម្រាប់ការចិញ្ចឹមបីបាច់ ៕