**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំចរចាជាមួយអន្តរជាតិ ខ្ញុំមិនឱ្យបាត់អាធិបតេយ្យភាព របស់ជាតិនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា សម្ដេចទៅចរចាជាមួយអន្តរជាតិ គឺមិនឱ្យបាត់អាធិបតេយ្យភាពរបស់ជាតិនោះទេ ហើយធ្វើការជាមួយមិត្ត ភក្តិគឺដោយគោរពអធិបតេយ្យភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក ដោយស្មើមុខស្មើមាត់គ្នា ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤ នាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេច នៅចិនគឺដើម្បីបញ្ជាក់គោលជំហរ របស់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាយើង ។ សម្ដេចថា គោលជំហររបស់កម្ពុជាយើងគឺឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យភាព ដោយផ្អែកទៅលើច្បាប់ ។

សម្ដេចធិបតី បញ្ជាក់ថា គោជំហរគោលនយោបាយការទូត ជាមួយចិនដែលនៅតែរក្សាដដែល ព្រោះជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយចិនមួយ ។

សម្តេចធិបតី អះអាងថា ប្រទេសកម្ពុជាតូច យើងត្រូវតែពង្រីកទំនាក់ទំនង ជាមួយអន្តរជាតិឱ្យបានច្រើន។ សម្តេចនាយករដ្ឋមន្រ្ដី ថា «ខ្ញុំចរចាជាមួយអន្តរជាតិ ខ្ញុំមិនឱ្យបាត់អាធិបតេយ្យភាពរបស់ជាតិនោះទេ ។ខ្ញុំធ្វើការជាមួយមិត្ត ភក្តិគឺដោយគោរពអធិបតេយ្យភាពនិងផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើមុខស្មើមាត់គ្នា»។

នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ក៏បានលើកជាសំណួរថា តើប្រជាពលរដ្ឋខ្មែរយើង វាខុសអ្វីដែលយើងទៅបង្កើតមិត្តឱ្យច្រើននៅអន្តរជាតិនោះ។ យើងគួរតែអបអរសាទរ ដែលយើងបង្កើតមិត្តកាន់តែច្រើន សួរមើលតើធ្វើពាណិជ្ជកម្មជាមួយចិនវាអាក្រក់មែនទេ ហើយតើអាម៉េរិក អឺរ៉ុប ចាំបាច់ធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអ្វី។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា បើធ្វើពាណិជ្ជកម្មជាមួយចិនអាក្រក់ តើគេចាំបាច់ទៅធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអី ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា ប្រទេសកម្ពុជាតូច តែយើងអង្គុយទល់មុខជាមួយ ប្រធានាធិបតី ស៊ី ជីនពីង នាយករដ្ឋមន្ត្រីចិន និងប្រធានសភារបស់ចិន ព្រមទាំងអង្គុយទល់មុខជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជាមួយប្រធានាធិបតីកូរ៉េ ស្មើភាពគ្នា ចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង