សម្ដេចធិបតី៖ ប្រធានាធិបតីកូរ៉េ ឆ្នាំនេះគាត់ជួបខ្ញុំនៅទីក្រុងហ្សាការតា គាត់ថានឹងខិតខំពង្រីកកូតា ឱ្យបងប្អូនយើងបានទៅធ្វើការនៅទីនោះបន្ថែមទៀត គាត់សសើរថាពលករខ្មែរយើង ទៅធ្វើការនៅកូរ៉េ ប្រកាន់នឹងការខិតខំប្រឹងប្រែង មានសីលធម៌ល្អ
ភ្នំពេញ៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េ ឆ្នាំនេះគាត់ជួបខ្ញុំនៅទីក្រុងហ្សាការតា គាត់ថានឹងខិតខំពង្រីកកូតា ឱ្យបងប្អូនយើងបានទៅធ្វើការនៅទីនោះបន្ថែមទៀត គាត់សសើរថាពលករខ្មែរយើង ទៅធ្វើការនៅកូរ៉េ ប្រកាន់នឹងការខិតខំប្រឹងប្រែង មានសីលធម៌ល្អ។
មានប្រសាសន៍ក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ៕