**អ៊ីស្រាអែល​បន្ត​វាយឆ្មក់​នៅ​ជាយក្រុង​បេរូត ខណៈលីបង់​អំពាវនាវ​ឱ្យ​ការពារ​បេតិកភណ្ឌ​វប្បធម៌**រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន**ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-ថៃ**អ.ដ.ក. ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ**ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល សម្រាប់ថ្ងៃទី៨ វិច្ឆិកានេះ**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin**អេស្ប៉ាញ បញ្ចេញកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនូវតំបន់រងគ្រោះដោយទឹកជំនន់**ពន្ធគយដ៏ធំរបស់អាមេរិក លើប្រទេសចិនអាចនឹងមានផលប៉ះពាល់ លើប្រទេសអូស្ត្រាលី**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន**សម្ដេចធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យលេីករណី ព្រះចៅអធិការវត្ដទាមទារដីកម្មសិទ្ធិពីសាលារៀនវិញ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ

នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃភ្លើង ក្នុងកម្រិតណាមួយ ខណៈសហគ្រាសជាង ២ម៉ឺន អាចទទួលប្រយោជន៍ ពីការបញ្ចុះតម្លៃនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃភ្លើង ក្នុងកម្រិតណាមួយសម្រាប់ឱ្យសហគ្រាស និងសិប្បកម្មនៅកម្ពុជា អាចបង្កើនការផលិតបន្ថែមទៀត ។ សម្ដេចថា អាចមានសហគ្រាសជាង ២ម៉ឺន ទទួលបានផលប្រយោជន៍ ពីការបញ្ចុះតម្លៃនេះ ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤ នាក់ នៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលតម្លៃអគ្គិសនី តើអាចបញ្ចុះក្នុងកម្រិតណាមួយ ពិសេសទៅលើវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬរោងចក្រ ព្រោះនៅពេលដែលតម្លៃអគ្គិសនី ថោកគាត់នឹងបង្កើនការផលិតថែមទៀត» ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានជំរុញឱ្យឯកឧត្ដមរដ្ឋមន្រ្តី កែវ រតនៈ កុំចាំបាច់អនុវត្តន៍ថ្ងៃក្រោយ គឺចាប់ផ្ដើមអនុវត្តន៍ភ្លាម ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង