**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្ពុជា ជឿថា កិច្ចសហប្រតិបត្តិការ សន្តិសុខសាធារណសកល នឹងអាចប្រមូលផ្ដុំនូវវិធានការសរុប

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា សន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្ដុំនូវវិធានការសរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលជាក្ដីបារម្ភរួមពាក់ព័ន្ធវិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាបើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ ‌‍”ពិភពលោកមួយសន្តិសុខរួម” នៅថ្ងៃពុធ ទី២០ កញ្ញា ២០២៣នេះថា វេទិកានេះបានបង្កលក្ខណៈនិងលទ្ធភាពដល់គ្រប់ អង្គភាពពាក់ព័ន្ធ ជាពិសេសអង្គអនុវត្តច្បាប់ប្រទេសជាច្រើនបានជួបជុំ ផ្លាស់ប្ដូរមតិយោបល់ ព្រមទាំងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សា សន្តិសុខក្នុងប្រទសរបស់ខ្លួននិងសន្តិសុខសាកល។

សម្តេចធិបតី ជឿជាក់ថា «កិច្ចពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយនឹងការ ផ្លាសប្ដូរបទពិសោធន៍ល្អរវាងអង្គសន្និសីទទាំងមូលនៃបញ្ហានេះ នឹងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀតដែលបម្រើដល់ឧត្តមប្រយោជន៍នៃកិច្ចការថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៃបណ្ដាប្រទេសនានានិងសន្តិសុខសកលជាក់ជាមិនខាន»។

សម្តេចធិបតី គូសបញ្ជាក់ថា សន្និសីទនេះ ឆ្លុះបញ្ចាំងតថភាពបច្ចុប្បន្ន ចក្ខុវិស័យវែងឆ្ងាយនៃភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពដែលផ្ដោតសំខាន់លើការថែរក្សាសន្តិសុខសកល សំដៅបង្កើតឡើងនូវកាលានុវត្តភាពនៃការវិវត្តនៃវិបុលភាពសង្គម សេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប។

ចក្ខុវិស័យវែងឆ្ងាយនេះក៏មានសង្គតិភាព ត្រូវនឹងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយនិងកម្រិតបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់កិច្ចសហប្រតិការសន្តិសុខ ដើម្បីសន្តិភាពសុវត្ថិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតូបករណ៍ គោលនយោបាយពាក់ព័ន្ធនានាដើម្បីលើកម្ពស់ការផ្សាភ្ជាប់ជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង