ឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំកិច្ចប្រជុំស្តីពី ការដាក់ផែនការអនុវត្តវិធានការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី ការដាក់ផែនការអនុវត្តវិធានការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុសាសន៍ណែរនាំ ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ដោយមានការចូលរួមពី លោកស្នងការរង ផែនការងារសេនាធិការ លោកស្នងការរង ផែនការងារសណ្តាប់ធ្នាប់ លោកនាយ-នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ និងអធិការរង ទទួលការងារសណ្តាប់ធ្នាប់ ជាច្រើនរូបទៀត ៕