**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកប្រធានមន្ទីរ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និងអង្គភាពពាក់ព័ន្ធ។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុង និងនាយកក្រុមហ៊ុនគ្រប់គ្រងប្រមូលសំរាម KSWM រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថា សំរាមមិននៅពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំនូវចំណុចមួយចំនួនមានដូចជា អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀបចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុនប្រមូលសំរាមត្រូវមានភារកិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយធានាការទទួលខុសត្រូវ។ មន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញ និងប្រមូលសំរាមតាមកាលវិភាគជាក់ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។ អាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាមត្រូវបង្កើតគ្រុប ព្រមទាំងបំពាក់ GPS សម្រាប់ ឡានដឹកសំរាម ងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀស វាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះសំរាមនៅតាមទីតាំងណាមួយក្នុងក្រុងរបស់យើង ត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុង ទន្ទឹមនោះយើងក៏មានទីលានផ្ទេរសំរាមបណ្តោះអាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តវិធានការអនុក្រឹត្យលេខ១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណៈវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។ ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ទៀត ដែលកំពុងប្រតិបត្តិការក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ យើងត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទងសំរាមនៅតាមផ្លូវតូច ប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣ ៕

អត្ថបទដែលជាប់ទាក់ទង