ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនជួយពលរដ្ឋ ឲ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនិងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕