ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបក្សភ្លើងទៀន ចូលជួបពិភាក្សា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សា នៅថ្ងៃពុធទី២១ កញ្ញានេះ បន្ទាប់ពីបានរុញសំណើសុំចូលជួប ចោលអស់ជាច្រើនលើក កាលពីប៉ុន្មានខែកន្លងមក។
បើទោះបីមិនបានបញ្ជាក់ ច្បាស់ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ក៏ដោយ តែការអនុញ្ញាតឱ្យចូលជួបនេះត្រូវបានគេដឹងថា ដើម្បីពិភាក្សាជុំវិញកង្វះខាតឯកសារច្បាប់ដើមរបស់បក្សភ្លើងទៀន ដែលបានឈានទៅធ្វើឱ្យបក្សប្រឆាំងដ៏ធំចុងក្រោយនៅកម្ពុជាមួយនេះ មិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧បាន។
ក្រសួងបានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថៃ្ងព្រហស្បតិ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅអគារទីស្តីការក្រសួងមហាផ្ទៃ ៕