**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីបើកផ្លូវការកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមនឹងជំនួបជាមួយភ្ញៀវជាតិអន្តរជាតិ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំនៅក្នុងពេលដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកក្រោមវត្តមានភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ ជាពិសេសវត្តមានប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស ដែលក្នុងនោះមាន ប្រតិភូកាកបាទក្រហមកម្ពុជា កាកបាទក្រហមឥណ្ឌូនេស៊ី កាកបាទក្រហមឡាវ អឌ្ឍចន្ទក្រហមម៉ាឡេស៊ី កាកបាទក្រហមមីយ៉ាន់ម៉ា កាកបាទក្រហមហ្វីលីពីន កាកបាទក្រហមសិង្ហបុរី កាកបាទក្រហមថៃ កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម ។

ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវជាអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានផលជះបន្ថែមទៀត។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ការជួបជុំនាឱកាសនេះ នឹងផ្ដល់ឱកាសសម្រាប់ការចែករំលែកព័ត៌មាន មេរៀន បទពិសោធន៍ ជាមួយនឹងដំណោះស្រាយនានា ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឱ្យកាន់តែសកម្ម ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងាររួមឆ្លើយតបបានទាន់ពេលវេលាទៅនឹងការផ្ដល់សេវាកម្មមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និង ជនរងគ្រោះដោយប្រការផ្សេងៗ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពប្រជាជននៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍ ឱ្យបានកាន់តែប្រសើរឡើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បន្តថា សមាគមជាតិកាកបាទក្រហមកម្ពុជា ក៏ដូចជាសមាគមជាតិក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បាន និងកំពុងផ្ដល់យ៉ាងសកម្ម នូវសេវាមនុស្សធម៌ ជួយដល់អ្នកងាយរងគ្រោះ និង អ្នករងគ្រោះ នៅក្នុងសហគមន៍របស់ប្រទេសរៀងៗខ្លួន និង ទៅតាមកិច្ចសហប្រតិបត្តិការ ក្នុងភូមិភាគ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាមគ្គុទេ្ទសក៍តម្រង់ទិស សម្រាប់ការងារមនុស្សធម៌រួម នៅក្នុងតំបន់ប្រកបដោយចីរភាព។ សម្តេចប្រធានដឹកនាំកិច្ចប្រជុំ មានសុទិដ្ឋិនិយមចំពោះគំនិតផ្ដួចផ្ដើមខាងលើហើយសង្ឃឹមថា កិច្ចប្រជុំរបស់យើង នឹងបន្តអនុវត្តស្វែងរក យន្តការរួម ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ឱ្យកាន់តែ មានវិសាលភាពទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង