ឧត្តមសេនីយ៍ទោ គង់ មនោ ជួបសំណេះសំណាល ជាមួយសិក្ខាកាម ដែលជាកងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៩ ឃុំសង្កាត់ ទូទាំងខេត្តកោះកុង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាម ដែលជាកងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៩ ឃុំសង្កាត់ ទូទាំងខេត្ត។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើ ឲ្យប្អូនៗគោរពវិន័យយកចិត្តទុកដាក់ ក្រេបយកនូវចំណេះដឹង ដែលគ្រូឧទ្ទេសនិមួយៗ បានខិតខំបង្រៀននូវចំណេះជំនាញ និងបទពិសោធន៍ការងារ ទាំងមុខវិជ្ជា ក៏ដូចជាការបង្ហាត់របៀប របស់កងកម្លាំងនគរបាល។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើឲ្យប្អូនៗ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា ៕