**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

សម្តេច ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីលៀងសាយភោជន៍ ជូនប្រតិភូអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីលៀងសាយភោជន៍នេះ បានប្រារព្ធធ្វើឡើងនៅអគារពាណិជ្ជកម្ម មេគង្គវីយូ ក្នុងរាជធានីភ្នំពេញ ត្រើយខាងកើតទន្លេសាប។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំពេញមួយថ្ងៃមកនេះរបស់គណៈប្រតិភូទាំងអស់។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធនៅពេលនេះ បានបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងដែលបានភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាអ្នកដឹកនាំក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីសង្គមជាតិ នៃកម្លំាងមនុស្សធម៌។ ការងារមនុស្សធម៌បានស្ថិតនៅក្នុងបេះដូងរបស់សម្តេចប្រធានរដ្ឋសភាជានិច្ច។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទោះបីនៅពេលនេះ សម្តេច មានកិត្តិយសបំពេញភារកិច្ចបន្ថែមក្នុងការដឹកនាំរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្តី ក៏បេះដូងរបស់សម្តេចនៅជាមួយកាកបាទក្រហមកម្ពុជា និងមានទំនាក់ទំនងជានិច្ចជាមួយសហការីជាតិ អន្តរជាតិទំាងអស់ ក្នុងការចូលរួមចំណែកលើកកម្ពស់សកម្មភាពមនុស្សធម៌។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការសហការគ្នារវាងភាគីពាក់ព័ន្ធជាច្រើន គឺជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់យុវជន ដែលបានផ្តួចផ្តើមគំនិតល្អៗជាច្រើននៅក្នុងវេទិកាយុវជនលើកទី២ ប៉ុន្មានថ្ងៃមកនេះ ដូចជា ចលនាដាំដើមឈើ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងនិងថែរក្សាសហគមន៍ ទប់ស្កាត់និងកាត់បន្ថយគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះជាដើម។ ការចូលរួមរបស់យុវជនក្នុងការងារមនុស្សធម៌គឺជាសញ្ញានៃក្តីសង្ឃឹម និងគួរឱ្យស្ងើចសរសើរ។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តដល់យុវជនឱ្យបន្តសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះទៀត។ ការរៀនសូត្រ និងការសហការគ្នារវាងមនុស្សគ្រប់ជំនាន់ ដើរតួនាទីយ៉ាងសំខាន់ទៅរកភាពជោគជ័យ ដូចពាក្យខ្មែរពោលថា “មនុស្សចាស់ស្គាល់ផ្លូវ យុវជនមានថាមពល”។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងនោះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ប្រារព្ធធ្វើពីរថ្ងៃគឺនៅថ្ងៃទី២១និង២២កញ្ញា។

កិច្ចប្រជុំកាកបាទក្រហមកម្រិតអន្តរជាតិនេះប្រារព្ធធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារកន្លងមក ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយវិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ផលវិបាកនៃជំងឺកូវីដ-១៩ កត្តាភូមិសាស្រ្តនយោបាយ បញ្ហាសង្រ្គាមពាណិជ្ជកម្ម និងវិបត្តិនៃសេដ្ឋកិច្ចសកលជាដើម ដោយមានការចូលរួមពីប្រតិភូសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងអ្នកពាក់ព័ន្ធជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង