**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

អគ្គលេខាធិការអាស៊ាន ត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានប្រកាសថា ឯកឧត្ដម ត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។

នៅក្នុងជំនួបជាមួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ថ្លែងដោយភាពស្និទ្ធស្នាលថា នឹងបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក៏ដូចបណ្ដាសមាជិកអាស៊ានដទៃទៀតដែរ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ចទទួលខុសត្រូវ។

ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ចាត់ទុកថា ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារៈសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

នៅក្នុងជំនួបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ឯកឧត្ដមត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។

ចំពោះការងារសន្តិសុខ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ កម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាងនូវភាពសុខដុមរមនាក្នុងសង្គម។ លើសពីនេះ កម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង