**សម្តេចធិបតី ផ្ញើសារជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ**រដ្ឋមន្ត្រីអប់រំ ជួបគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ ពិភាក្សាពីការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ និងការសម្ពោធទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន

ភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី

ភ្នំពេញ៖ នៅកីឡដ្ឋាន Rizal Memorial នារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលF នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2023/24 ។

ការប្រកួតដែលចាប់ផ្ដើមនាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) កីឡាករជប៉ុន Shimizu Shintaro បានតែតគ្រាប់នាំមុខឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា នាំមុខក្រុមជើងឯករងលីគហ្វីលីពីន ១គ្រាប់មុន នៅចុងវគ្គទី១។បន្ទាប់មកភ្នំពេញក្រោន ក៏បានបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយប្រធានក្រុម អ៊ន ចាន់ប៊ូលីន នៅនាទី៥៤ និងកីឡាករ Andres Nieto នៅនាទី៨៤ ដើម្បីធានាជ័យជម្នះតែម្ដង ។

ជាមួយការរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងនេះ បានធ្វើឲ្យក្រុមសិង្ហក្រហមភ្នំពេញក្រោន ឈរកំពូលតារាងពូលF ជាបណ្ដោះអាសន្ន សម្រាប់វគ្គជម្រុះពានរង្វាន់ AFC Cup 2023/24 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ មុនបើកទ្វារផ្ទះស្វាគមន៍ក្រុម Shan United របស់មីយ៉ាន់ម៉ាវិញម្ដង ក្នុងប្រកួតទី២ នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី០៥ ខែតុលាខាងមុខ ។

គួរដឹងថា វគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur FC មកពីអូស្ដ្រាលី៕

អត្ថបទដែលជាប់ទាក់ទង