**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

ទ័ពកម្ពុជា និងទ័ពមកពីទ្វីបចំនួន៤ បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង

ភ្នំពេញ៖ កងទ័ពកម្ពុជា រួមជាមួយសិក្ខាកាមកងទ័ពមកពីប្រទេសចំនួន១៣ ក្នុងទ្វីបចំនួន៤ បានបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣»។

ពិធីបិទលំហាត់ហ្វឹកហ្វឺននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ទោ CHEN Liang មេបញ្ជាការរង កងទ័ពជើងគោក យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ អគ្គបញ្ជាការ ព្រមអនុព័ន្ធយោធាប្រទេសជាមិត្តជាច្រើនរូបទៀតផងដែរ។

ពិធីបើកលំហាត់ហ្វឹកហ្វឺននេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ វគ្គហ្វឹកហ្វឺននេះបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។

សូមគូសបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាសហប្រធាននៃក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ស្តីពីការសកម្មភាពមីនមនុស្សធម៌ ក្នុងអាណត្តិ “២០២១-២០២៣” ជាលើកដំបូង។ លំហាត់នេះ កងទ័ពមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ចំនួន១៤ មកពីទ្វីបទាំង៤ «អាស៊ី អ៊ឺរ៉ុប អាមេរិក អូសេអានី»។

ក្នុងនោះមានប្រទេសអូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋ ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន សហព័ន្ធរុស្សី សាធា រណ រដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក និងសាធារណរដ្ឋសង្គមនិយម វៀតណាម ចូលរួមសរុបចំនួនប្រមាណជាង ៥០០នាក់។

លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» ដែលធ្វើឡើងរយៈពេល១០ថ្ងៃនេះ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។

លំហាត់ហ្វឹកហ្វឺននេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូសំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក «ប្រជាជនជាស្នូល»។

គួរកត់សម្គាល់ថា យោធាចារ្យ សិក្ខាកាមពហុជាតិទាំងអស់ បានហ្វឹកហ្វឺនរួមគ្នាប្រកបដោយមិត្តភាព សាមគ្គីភាព និងភាតរភាព ព្រមទាំងបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា ឧត្តមានុវត្តន៍ និងរិះរកវិធីសាស្ត្រថ្មីៗដើម្បីពង្រឹងសមត្ថភាពកងទ័ព និងវិសាលភាពក្នុងប្រតិបត្តិការដោះមីនមនុស្សធម៌តាមរយៈបច្ចេកវិទ្យាទំនើបថ្មីៗដូចជាដ្រូនប្រព័ន្ធ ឡាស៊ែ រ៉ូបូត ក្នុងសកម្មភាពមីន។

សូមជម្រាបជូន សមាជិកប្រទេសអាស៊ានភាគច្រើនដូចជា៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម បាននឹងកំពុងទទួលផលវិបាកដែលបន្តជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ សុខុមាលភាពមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់មីន និងអាវុធជាតិផ្ទុះផ្សេងៗ។

ដូចនេះ យន្តការដឹកនាំដោយអាស៊ានបូកមានការយល់ដឹងច្បាស់លាស់អំពីបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានអនុម័តក្រុមការងារជំនាញលំហាត់ហ្វឹកហ្វឺនជាក់ស្តែងមានគោលបំណងចំនួន៥ រួមមាន៖

ទី១៖ បង្កើនការយល់ដឹងអំពីការគំរាមកំហែងបញ្ហាប្រឈម និងទំនួលខុសត្រូវរបស់ប្រជាជាតិនីមួយៗ និងសហគមន៍អន្តរជាតិ
ទី២៖ បង្កើនសមត្ថភាពរបស់ប្រទេសដែលរងផលប៉ះពាល់ក្នុងការដោះស្រាយជាមួយសំណល់សង្គ្រាម

ទី២៖ លើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានបូក ប្រទេស និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយប្រទេសរងគ្រោះ
ទី៤៖ អភិវឌ្ឍដំណោះស្រាយសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយវិនាសកម្មដោយសារមីន

និង៥៖ បង្កើតយន្តការសមស្របសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យការពារជាតិ កងកម្លាំងយោធានៃប្រទេស ADMM-Plus និងសម្រាប់ការសម្របសម្រួលយោធា និងក្រុមជនស៊ីវិល ក្នុងការយកឈ្នះលើផលវិបាកនៃសំណល់សង្គ្រាម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធនាការ «កម្ពុជា គ្មានមីនឆ្នាំ២០២៥» ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាម ញញឹម» ជូនប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង