**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ស្នងការរាជធានីភ្នំពេញបំភ្លឺ ករណីឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង ដើម្បីធ្វើការបំភ្លឺបកស្រាយជុំវិញការចោទប្រកាន់ខាងលើ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បំភ្លឺឱ្យដឹងថា៖ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែឈើ នៅតំបន់ស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូប ក្នុងនោះមាន៖ ជនមានពិការភាព ចំនួន០៥រូប ស្រី០១រូប (អាយុពី៣២ឆ្នាំ ដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប, កុមារ ចំនួន០៥រូប កុមារី ចំនួន០២រូប (អាយុ០២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប, មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន០៤រូប ស្រី០២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។

ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូន ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី០៤រូប) ដោយឡែករដ្ឋបាលខណ្ឌសែនសុខ មានការសង្ស័យ ចំពោះមុខសញ្ញាបុគ្គល ចំនួន០៣រូប ស្រី០១រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរកម្លាំងពលកម្មលើកុមារ និងជនពិការ ដោយមានការឯកភាពពីលោក សេង ពុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ហើយក៏បានបញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមានឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំង០៣នាក់នេះក៏ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។

ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ និងតាមការបំភ្លឺរបស់ជនជាប់ពាក់ព័ន្ធខាងលើ ក៏ធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង០៣នាក់ បញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយពីបញ្ជូនជនសង្ស័យទាំង០៣នាក់នោះទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការសាកសួរពួកគេទាំងបីនាក់នោះហើយ។ ជនសង្ស័យទាំង០៣នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចំណារពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យជនសង្ស័យខាងលើត្រឡប់ទៅលំនៅឋានវិញ ៕

អត្ថបទដែលជាប់ទាក់ទង