**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ ព្រមទាំងសិក្ខាកាមពីក្រុមហ៊ុនចំនួន៨ សរុបប្រមាណ ២៧០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងបន្ថែមនូវការយល់ដឹងពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្តោតសំខាន់លើប្រធានបទចំនួន៣ គឺ៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទោចក្រយានយន្ត និងត្រីចក្រយានយន្ត ព្រមទាំងយន្តការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើរបាយការណ៍ជូនអង្គពិធីពីការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដែលមានគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់បងប្អូន ដែលប្រកបរបរដឹកជញ្ជូន ដោយត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនអតិថិជន ប្រកបដោយក្រមសីលធម៌ និងបើកបរប្រកបដោយសុវត្ថិភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំកន្លងទៅជូនអង្គពិធីផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាម ដែលបានចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស លើកជាសំណួរឱ្យបានផុលផុស ព្រមទាំងក្រើនរំលឹកដល់សិក្ខាកាម និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយក្រមសីលធម៌ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក សំដៅរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ និងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ៕

អត្ថបទដែលជាប់ទាក់ទង