សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី នៅទីក្រុងញូវយ៉ក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានជួបជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕