**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

នាយឧត្តមសេនីយ៍ គន់ គីម និង នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ំ សុខ គណៈចាត់តាំងសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា និងភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងកម្មវិធីជម្រុញដល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានជាប់លាប់ចំពោះសុខទុក្ខគ្រួសារសមាជិកអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជម្រុញ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវប្រកាសជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានត្រឹមត្រូវនូវក្រដាសស្នាមឯកសារផ្សេងៗ របស់គ្រួសារអតីតយុទ្ធជននីមួយៗ ដេីម្បីឲ្យមានប្រសិទ្ធភាពក្នុងការរៀបចំនូវដីធ្លី ផ្ទះ សម្បែងជូនពួកគាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងគ្រួសារសមាជិកអតីតយុទ្ធជននេះ អាចនឹងមានភាពខ្វះចន្លោះ បើសិនជារុញឲ្យស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់គ្រងជារួម ដូច្នេះទាមទារឲ្យមានការបែងចែកការទទួលខុសត្រូវ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំគ្រប់បណ្តាអធិការដ្ឋានទាំង១៤ខណ្ឌ ត្រូវរៀបចំអធិការរងម្នាក់ទទួលបន្ទុកការងារនេះ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវរៀបចំឲ្យមានម្នាក់សម្រាប់តាមដានព័ត៌មានចេញចូលរបស់គ្រួសារអតីតយុទ្ធជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយគ្រប់គ្រងព័ត៌មានឲ្យបានត្រឹមត្រូវ ដេីម្បីរាយការណ៍ជូនទៅលេីប្រមូលទុកឯកសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ជម្រុញឲ្យប្រធានគណៈកម្មារធិការសមាគមថ្មី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឲ្យបានត្រឹមត្រូវនូវព័ត៌មានដែលមន្ត្រីថ្នាក់ក្រោមរាយការណ៍ជូន និងត្រូវរាយការណ៍បន្តទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស ដើម្បីការពិភាក្សារដោះស្រាយ បញ្ហាដីធ្លីផ្ទះសម្បែងជូនគ្រួសារសមាជិកអតីតយុទ្ធជន នូវចំនួនគ្រួសារពិតប្រាកដ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបញ្ជាក់ថា ដោយសារការងារទាំងនេះ ត្រូវធ្វើចលនា មិនមែនមានកញ្ចប់ថវិកាផ្ទាល់សម្រាប់ដោះស្រាយភ្លាមៗទេ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ការដែលមានការប្រគល់ការងារនេះ អោយអង្គភាពនគរបាលធ្វេីជាប្រធាន ដោយសារតែអង្គភាពផ្សេងមិនមានរចនាសម្ព័ន្ធដល់ប៉ុស្តិ៍រដ្ឋបាលទេ គឺមានតែត្រឹមស្រុក។ ដូច្នេះកម្លាំងនគរបាលត្រូវសហការធ្វើការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីនោះត្រូវមានការចុះជួយរាល់កម្មវិធីក្នុងឃុំសង្កាត់ ដើម្បីជាការលើកទឹកចិត្តដល់គ្រួសារសមាជិកអតីតយុទ្ធជន អោយពួកគាត់មានភាពកក់ក្តៅផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ កត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឃរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច។ ទន្ទឹមនោះ អតីតយុទ្ធជនត្រូវបានយកចិត្តដាក់ និងគាំពារសំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេដ្ឋកិច្ចជីវភាពរស់នៅសមរម្យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេស ស្នើសុំឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទើបតែងតាំងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បន្តជួយជ្រោមជ្រែង និងគាំទ្រ ក៏ដូចជាជំរុញឲ្យ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានី-ខេត្ត បន្តយកចិត្តទុកដាក់បន្ថែមទៀតដល់បងប្អូនអតីតយុទ្ធជន។គួរបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា តែងតាំងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង