ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ ល្បាត តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យល្បាត ការពារ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្ត ដើម្បីទ្រោល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ។
ការចុះល្បាតនេះធ្វើឡើងដើម្បីពង្រឹង និងរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗ និងជាពិសេសក្មេងទំនើងគ្រប់ប្រភេទ ដែលបង្ករអសន្តិសុខដល់ បងប្អូនប្រជាពលរដ្ឋនាយប់ និងបានដាក់កម្លាំងយាមកាមតាមគោលដៅក្រុងស្រុកនីមួយៗ ដើម្បីទ្រោលសភាពការណាដែលបម្រុងនិងកើតឡើងផងដែរ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញបទបញ្ជា ដល់គ្រប់អធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុកទាំង៩ និង បញ្ជាការវរទាំង៤ ចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាប្រចាំមិនថា ពេលថ្ងៃ ឬពេលយប់ និង ប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោងដើម្បីទ្រោលសភាពការ ផ្សេងៗ ដែលកើតឡើងដោយយថាហេតុ ៕