**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

នាយករដ្ឋមន្ត្រីថ្មីកម្ពុជា៖ ការអប់រំអាណត្តិថ្មី មិនផ្តោតតែលើចំណេះដឹងទេ គឺផ្តោតលើចរិយាធម៌ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២


ភ្នំពេញ៖ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពង្រឹងចរិយាធម៌ដល់សិស្សពីថ្នាក់មត្តេយ្យដល់​ថ្នាក់ទី១២ ក្នុងប្រព័ន្ធអប់រំខ្មែរនៅនីតិកាលថ្មីនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអប់រំ​មិន​ត្រឹម​តែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺផ្តល់ទាំងគុណធម៌ សីលធម៌ និងឥរិយាបថល្អដល់ពួកគេផងដែរ។

សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា មានការធ្លាក់ចុះផ្នែកសីលធម៌សង្គម។ ក្នុងនោះ​សិស្សានុសិស្សនៅតាមសាលាមួយចំនួន ក៏បានធ្វើសកម្មភាពឆ្គាំឆ្គងបាត់បង់ចរិយាធម៌។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដានៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចធិបតី បានគូសរំលេចថា ការអប់រំត្រូវ​ពឹង​ផ្អែកលើអាណាព្យាបាល សាលារៀន និងបរិស្ថានសង្គម។ ប៉ុន្តែអាណាព្យាបាលនាពេល​បច្ចុប្បន្ន​​មមា​ញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ជាហេតុធ្វើឱ្យគាត់មិនបានចូលរួមអប់រំកូន។

ដើម្បីបំពេញការខ្វះចន្លោះរបស់ឪពុកម្តាយបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើល​ឃើញថា មានតែការបន្ថែមតួនាទីនៃការអប់រំនៅតាមសាលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ចរិយាធម៌សំខាន់ណាស់សម្រាប់ធនធានមនុស្ស​របស់យើង។ គុណធម៌ សីលធម៌ ផ្នត់គំនិត របស់​យុវជនរបស់យើងត្រូវរៀបចំតាំងពីក្មេងមក។ អ៊ី​ចឹង​បានខ្ញុំឱ្យក្រសួងអប់រំរៀបចំបញ្ចូលកម្មវិធីមួយ​ចំនួន ដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ ការចេះជួយយកអសាគ្នា»។

សម្តេចធិបតី បានបន្ថែមថា «សមត្ថភាពចំណេះដឹងយើងត្រូវគិតហើយ ប៉ុន្តែបើមានតែសមត្ថភាព​ខ្វះចរិយាធម៌ ខ្វះគុណធម៌ ក៏មិនកើត យើងត្រូវតែពង្រឹង។ អីចឹងបានត្រូវពង្រឹងតាំងពីក្មេងតែម្តង គឺពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នេះគោលដៅអាទិភាពសំខាន់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ដើម្បីឱ្យសិស្សគេផុតពីអបាយមុខនានា ឬមានពេលវេលាទៅធ្វើរឿងមិនល្អ គឺត្រូវរកកម្មវិធីសាលា កម្មវិធីសង្គមឱ្យបានច្រើនឱ្យគាត់​ចូល​រួម ៕

អត្ថបទដែលជាប់ទាក់ទង