គ្រួសារងាយរងគ្រោះ ៦៧គ្រួសារបន្ថែមទៀត ក្នុងស្រុកចន្ទ្រា ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ភ្នំពេញ៖ ដើម្បីជួយសម្រាលទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការរីបានបន្តដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ(ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្រ្តីមេម៉ាយមានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងគ្រួសារមានជីវភាពខ្វះខាត ) សរុបចំនួន ៦៧ គ្រួសារ បន្ថែមទៀតមកពី ៦ ឃុំ ក្នុងក្រុងស្វាយរៀង ។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥ ម៉ឺន រៀល ។