ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោយបញ្ចប់បេសកកម្មចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ២០២៣ ដោយលទ្ធផលផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ។