**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក

ខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ត្រូវបានជួសជុលពង្រឹងឡើងវិញ

ភ្នំពេញ៖ មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជា បានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។

មន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត លោក រ៉ូ សុវណ្ណដារដ្ឋ មានប្រសាសន៍ថា ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែងជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត នៅតាមកន្លែងដែលមានថ្មញែកចេញពីគ្នា ដោយក្រុមការងារបានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗប្រហែល២០កន្លែង ដើម្បីជួយទប់លំនឹងកុំឱ្យរហែកតទៅទៀត។

មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាមដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែកជា៤ថ្នាក់ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ កន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។

បច្ចុប្បន្ននេះ ខឿនបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តាចលនាទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿនពីអតីតកាល និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផង បណ្តាលឱ្យរចនាសម្ពន្ធទ្រទ្រងរបស់ជាន់បាកាណថយកម្លាំងទប់ខ្លះ ។

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការជួសជុល និងពង្រឹងខឿនបាកាណនៅសល់តែ២ជ្រុងផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង