អភិបាលខេត្តកំពត ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ គណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ គណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានប្រតិភូ ជួបពិភាក្សាការងារ និងសំណេះសំណាលរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ នឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រប់ថែទាំកុមារ។
កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញ លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តកំពត ប្រមាណ៥០នាក់៕