**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧

ស្នងការខេត្តបន្ទាយមានជ័យ បើកប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ផែនការការពារសន្តិសុខក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ០០៩. សណន និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងផែនទាំង១៣ លោក នាយការិយាល័យជំនាញទាំង៣១ លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក៩ លោក វរសេនីយ៍ មេបញ្ជាការការពារព្រំដែនគោកទាំង៤ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ  បានឡើងអានផែនកាស្តីពីការរការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាលនោះមក។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍ និងជម្រុញដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីទាំងអស់៖

១-ត្រូវរៀបចំកសាងផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រការងារប្រកបដោយប្រសិទ្ធិភាពតាមសេចក្តីណែនាំនេះ (កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា ដើរឱ្យទាន់យុទ្ធសាស្ត្របញ្ចកោនទាំង៥ ចំណុច កត្តាមនុស្ស ទឹក ភ្លើង ផ្លូវ បច្ចេកវិទ្យា របស់ប្រមុខរាជរដ្ឋាភិបាល ) ។

២-កម្លាំងទូទាំងខេត្ត និងបណ្តាអធិការក្រុងស្រុក ត្រូវត្រៀមកម្លាំង២៤ ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការ ក្នុងកិច្ចការពារ  និងត្រូវយកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អជូនថ្នាក់ដឹកនាំ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្មវិធីបុណ្យ  នៅតាមមូលដ្ឋាន ទីរមនីយដ្ឋាន វត្តអារាមនានា និង ការប្រឡង ប្រកបដោយ បរិយាកាសសប្បាយ រីករាយ និងមានកោកក្តៅ ។

៣-ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលទៅតាមឋានុក្រមឱ្យបានត្រឹមត្រូវសម្រាប់អនុវត្ត  ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

៤-បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការ ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម ។

៥- កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌និងវិជ្ជាជីវៈ ។

៦-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន៕

អត្ថបទដែលជាប់ទាក់ទង