**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

អនុវត្តតាមបទបញ្ជារមុឺងម៉ាត់របស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង, កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងឃុំ២នៃស្រុកជលគីរី

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបនិងធ្វើការកម្ទេចបទល្មើសនេសាទនៅក្នុងឃុំ២នៃស្រុកជល់គីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង៥,៥០០ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្មជាតិវិញបានចំនួងជាង ៨០០គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃនេះឯកឧត្តមបានបញ្ជារកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្តនិងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកជលគិរី ក្រោយពីទទួលបានព័ត៌ មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទរបស់ក្រុមជនល្មើសមុខដដែលរកស៉ីរាល់ឆ្នាំងដាក់ចាប់ត្រីគ្រប់ប្រភេទទាំងតូចទាំងធំដោយមិនរើសមុខ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ទៀតថាតាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងនគបាលប៉ុសន៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេសាប ហើយជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើសនេសាទមានទ្រុងទ្រាយធំៗគ្រាក់ៗដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីជលផលពុករលួយណាមួយដែលជាខ្នងបង្អែកក្រុមជនល្មើសផងដែរ ទើបបទល្មើសនេសាទអាចថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធភាព។

លោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងសមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រ ភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី។

នៅក្នុងកិច្ចប្រតិបត្តការពេញមួយថ្ងៃនេះលទ្ធផលធ្វើការបង្ក្រាបនិងបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤កន្លែងមានប្រវែង ៥,៥០០ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩គ្រឿង , បង្គោល ១,១០០ដើម និងបានចាក់លែងកូនត្រីចំរុះល្អិតៗចូលទៅក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០គីឡូម៉ែត្រ ៕

គួបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង២ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែ បនេះដែរ) ដែលកើតមានតាំងពីមុនរដូវបើកនេសាទរហូតមកដល់ក្នុងរដូវបិទនេ សាទពេលនេះក៏នៅតែមាន មិនដឹងថាសមត្ថកិច្ចជំនាញខណ្ឌរដ្បាលជលផលខេត្ត .ជលផលផ្នែកនិងជលផលសង្កាត់ តាមកន្លែងនិមួយ, គេគោរពតួនាទីរបស់ខ្លួនដែរឬទេ តែបើពួកគេគោរពកាតព្វកិច្ចខ្លួន តាមបញ្ញត្តិច្បា ប់ថាតើមានបទល្មើសនេសាទបែបនេះដែរឬទេ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមេត្តាជួយមុជទឹកដុះក្អែល ព្យាបាលនិងវះកាត់ផងទៀន។

ដោយស្ថានភាពបែបនេះហើយទើប ឯកឧត្តម ស៊ិនសុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជារឲ្យសមត្ថកិច្ចនគរបាលខេត្តចុះបង្ក្រា បនិងកាប់បំផ្លាញចោលឲ្យបានអស់ ពាក់ពន្ធ័និងករណីនេះបើឱ្យមន្ត្រីជលផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹបឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗទាំងនោះចូលក្នុងទឹកអស់មិនអាចបង្ក្រាបបាននោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង