**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អង្គការសហប្រជាជាតិ អាមេរិក និងអូស្ត្រាលី ហាក់បន្ទន់ឥរិយាបថ រឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោយស្តាប់ការពន្យល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើករឿងប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី រឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា តែងតែមានការយល់ឃើញខុសគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិនៅញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី វិកតូរីយ៉ា នូឡែន (Victoria Nu​la​n​d​) អនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក និងលោកស្រី ផេននី វ័ង រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រា​លី​​ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់កម្ពុជា​វិញ​នៅព្រឹកថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ បានឱ្យដឹងថា ក្នុងជំនួបទាំងនោះពេលចាប់​ផ្តើមហាក់មានចោទប្រកាន់កម្ពុជា។ ប៉ុន្តែក្រោយស្តាប់ការពន្យល់របស់ម្តេចធិបតី ពួកគេបានបន្ទន់ឥរិយាបថ។

ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះ «ជាទូទៅដើមដំបូង ពួកគាត់ដូចជា សឹងថាប្រើ​សម្តី​​​ថ្លៃថ្នូរ​មែនពិត ប៉ុន្តែមានលក្ខណៈចោទប្រកាន់។ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់យ៉ាងបរិបូរណ៍ និង​យ៉ាងលំអិតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក ខ្ញុំមិនអាចនិយាយ​ថា​គាត់​ទទួលទាំងស្រុងទេ ក៏ប៉ុន្តែជំហររបស់ពួកគាត់ ត្រូវបានបន្ទន់បន្តិច ក្រោយបានស្តាប់ការពន្យល់​លំអិត​ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

សូមរំលឹកថា បើតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​រំលេចថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពី​បានស្តាប់ការពន្យល់របស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះទៅ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញការពេញចិត្ត ហើយបញ្ជាក់ថា អង្គការសហ​ប្រជា​ជាតិនៅ​តែបន្តដល់កម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា។

បន្ថែមពីលើនេះក្នុងសុន្ទរកថា ថ្លែងក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផង​ដែរ អំពីភាពចាស់ទុំខាងនយោបាយនៅក្នុងប្រទេសកម្ពុជា និងភាពភ្លៀវក្លារបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏មានការរីក​ចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកល​ប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ប្រជាជន​ជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជា​អត្រា​ខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាង​ទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥៕

អត្ថបទដែលជាប់ទាក់ទង