ឧត្តមសេនីយ៍ទោ គង់ មនោ ចុះសួរសុខទុក្ខ និងប្រជុំណែនាំការងារមួយចំនួន ដល់អធិការដ្ឋាននគរបាលស្រុកគីរីសាគរ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង និងលោកឧត្ដមសេនីយ៍ត្រី មាស អេលីត ស្នងការរង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រជុំណែនាំការងារមួយចំនួន ដល់អធិការដ្ឋាននគរបាលស្រុកគីរីសាគរ។
សមាសភាពចូលរួម លោកអធិការនគរបាលស្រុកគីរីសាគរ លោកអធិការងគ្រប់ផែន លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្ញីមាស សរុបចំនួន ២១នាក់។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ផ្តាំផ្ញើរមួយចំនួនដូចជា៖
-ការងារអន្តោប្រវេសន៍
-ការងារចរាចរណ៍
-ការងារគ្រឿងញៀន
-ការសាមគ្គីក្នុងអង្គភាព។
ជាពិសេសលោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់លើបញ្ហាល្បាត និងកិច្ចប្រតិបត្តិការរបស់កម្លាំងអន្តរាគមន៍ អោយមានការគ្រប់គ្រងអារម្មណ៍របស់ខ្លួនកុំឆែវឆាវត្រូវមានអាកប្បកិរិយាល្អ មានសុជីវធម៌ ក្នុងពេលចុះបំពេញការងារ ៕