អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គមួយមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី ដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ WSM/INSPIR Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី បានរៀបចំសិក្ខាសាលានៅក្រុងសៀមរាប និងបានដឹកនាំសិក្ខាកាមចំនួនជាង៦០នាក់មកពី១២ប្រទេស ចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១២ដើម នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ) ដើម្បីទុកជាអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ៕