**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយការិយាល័យពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាព គុណភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្ហាញឲ្យឃើញពីការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ដើម្បីអនុវត្តការងារជំនាញឲ្យមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមមាន៖

១-ត្រូវកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងធ្វើការបែងចែក ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តផែនការឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

២-ពង្រឹងការងារគ្រប់គ្រង ដឹកនាំមន្រ្តី ដោយត្រូវរៀបចំឲ្យមានរបបប្រជុំទៀងទាត់ ពិនិត្យវាយតម្លៃលទ្ធផលការងារ និងដាក់ចេញនូវវិធានការឲ្យបានសមស្រប។ ទន្ទឹមនោះត្រូវពង្រឹងរបៀបរបបបំពេញការងាររបស់មន្រ្តីអនុវត្តច្បាប់ ទាំងវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ ចំពោះមន្រ្តីដែលមានស្នាដៃល្អក្នុងការបំពេញការងារត្រូវលើកសរសើរជូនរង្វាន់ និងមន្រ្តីប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។

៣-លើកកម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសសេដ្ឋកិច្ច ឲ្យដល់ឬសគល់។

៤-លើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប ជាពិសេសបទល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឲ្យបាត់បង់ចំណូលថវិកាជាតិ ឱសថខូចគុណភាព ឬគ្មានច្បាប់អនុញ្ញាត និងចំណីអាហារខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។

៥-បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យបានសកម្មផុលផុស ៕

អត្ថបទដែលជាប់ទាក់ទង