ឧត្តមសេនីយ៍ទោ ហួត សុធី ជួបសំណេះសំណាល និងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារនៃសពមន្ត្រីនគរបាល
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំលោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យបុគ្គលិក អញ្ជើញជួបសំណេះសំណាល និងនាំយកនូវថវិកាឧបត្ថម្ភសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀលគត់) ប្រគល់ជូនដល់ក្រុមគ្រួសារសព ចំនួន ២គ្រួសារ៖
១- លោក ទី ឌីណា ត្រូវជាកូនបង្កើត នៃសពលោក វរសេនីយ៍ត្រី ស៊ីម គង់ ជាសមាជិក ស.ម.ន ទទួលមរណៈភាព ដោយសារដាច់សរសៃឈាម នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣ទទួលទឹកប្រាក់ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់)។
២- លោកស្រី ឃួន ងួន ត្រូវជាប្រពន្ធ នៃសពលោក អនុសេនីយ៍ឯក គង់ សុជាតិ ជាសមាជិក ស.ម.ន ទទួលមរណៈភាព ដោយសាររោគគាពាធ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ទទួលទឹកប្រាក់ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់)។
ក្នុងឱកាសនោះផងដែរ លោកស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារសព ជាកិច្ចចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ ៕