លោកជំទាវ ចម និម្មល ជួបទូតថៃ ពិភាក្សាពីការសម្រួលពាណិជ្ជកម្ម ដើម្បីជាភាពងាយស្រួល ក្នុងការធ្វើអាជីវកម្ម តាមច្រកព្រំដែន
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតជូនឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីជាភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម តាមច្រកព្រំដែន។