**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ទូតជប៉ុន រំលេចពីទិដ្ឋភាពសំខាន់ៗ ៣ ដែលឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ក្នុងឱកាសធ្វើជាវិគ្មិនកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងពីទិដ្ឋភាពសំខាន់ៗចំនួន៣ ដើម្បីឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំ ។

ការលើកឡើងរបស់ទូតជប៉ុនធ្វើឡើងស្របពេល ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣។ នៅក្នុងឆ្នាំ១៩៥៤ មួយឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ប្រទេសកម្ពុជា បានបោះបង់សិទ្ធិរបស់ខ្លួន ក្នុងការទាមទារសំណងខូចខាត ក្នុងសង្គ្រាមលោកលើកទី២ ពីប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេសជប៉ុនក្នុងឋានៈជាភ្ញៀវរដ្ឋនៅឆ្នាំ១៩៥៥។ ក្នុងពេលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ច រដ្ឋសភា នៃប្រទេសជប៉ុន បានអនុម័តការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា។

ដើម្បីរំលឹកពីចំណងការទូតរវាងប្រទេសទាំងពីរ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងពីទិដ្ឋភាពសំខាន់ៗចំនួន៣ ដើម្បីឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំ ដោយសង្ខេបខ្លះៗ ដូចខាងក្រោម៖

ទី១៖ កិច្ចសហការទំនាក់ទំនងការទូតរវាងប្រទេសវាងកម្ពុជា-ជប៉ុន
កម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការតាំងពីរទសវត្សទី១៧ មកម្ល៉េះ បើក្រឡេកមើលគឺមានសាច់រឿងជាច្រើនពីការផ្លាស់ប្តូរ និងទំនាក់ទំនង។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។

ទំនាក់ទំនងកម្ពុជា-ជប៉ុន បានជាប់គាំងនៅអំឡុងទសវត្ស ៧០ និង៨០ ដោយសារតែសង្គ្រាមស៉ីវិលនៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួចទំនាក់ទំនងប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០។

ប្រទេសជប៉ុន បានរៀបចំសន្ធិសញ្ញាសន្តិភាពកម្ពុជា នៅឆ្នាំ១៩៩០ ដែលជាចំណុចរបត់ខ្លាំងក្នុងការចុះសន្ធិសញ្ញាសន្តិភាព នៅឆ្នាំ១៩៩១ ដែលនៅពេលនោះ គឺមានអាជ្ញាធរបណ្តុះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលកាត់ថា អ៊ុនតាក់ នៅកម្ពុជា។ ជប៉ុនក៏បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មកចូលរួមរក្សាសន្តិភាពនៅកម្ពុជា។
ប្រទេសជប៉ុន បានជួយគាំទ្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព គាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៉ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឧទារណ៍ការជុសជួលស្ពានជ្រោយចង្វារឡើងវិញ បន្ទាប់ពីត្រូវបានបំផ្ទុះនៅសម័យសង្គ្រាមស៉ីវិល។ ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសុខាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

ក្រោយពេលប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ជប៉ុនបានចូលរួមផ្តល់ឱកាសអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា តាមរយៈការបញ្ជូនមនុស្សឱ្យទៅសិក្សានៅប្រទេសជប៉ុន ក្រោយបញ្ញាវ័ន្តកម្ពុជា ជាច្រើនបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីនេះជប៉ុន បានបន្តសហការជាមួយកម្ពុជា ក្នុងការបោសម្អាតគ្រាប់មីន ការអភិរក្ស និងការស្តារជួសជុលទីតាំងប្រាសាទមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរវត្ត ជាដើម។

ទី២៖ ទំនាក់ទំនងទ្វេរភាគីនាពេលបច្ចុប្បន្ន
ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំទំនាក់ទំនងការទូតប្រទេសកម្ពុជា-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រហូត២លើក ហើយសម្រាប់កិច្ចប្រជុំរវាងថ្នាក់នាំទាំងពី ​មានរហូត៤ដង។ ថ្នាក់ដឹកនាំទាំងពីរ បានឯកពីទំនាក់ទំនងទ្វេរភាគី បានបញ្ជាក់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីទី៧ កញ្ញា ឆ្នាំ២០២៣កន្លងទៅ ក៏បានជួបជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ទាំងកិច្ចការក្នុងតំបន់ និងអនាគតកម្ពុជា ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈភាពជាដៃគូក្នុងការគាំទ្រ ឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់ និងសកលលោកផងដែរ។ តាមរយៈទំនាក់ទំនងការទូត៧០ឆ្នាំ ប្រទេសជប៉ុន បានគាំទ្រកម្ពុជា លើការងារសេដ្ឋកិច្ច​-សង្គម ដោយផ្តល់ជំនួយនូវអភិវឌ្ឍន៍ផ្លូវការ (RDA) ព្រមទាំងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល ជប៉ុនមួយចំនួន។

កម្ពុជាបានគាំទ្រលើគោលជំហររបស់ជប៉ុន លើទិដ្ឋភាពនយោបាយ ហើយថ្មីនេះៗកម្ពុជា ក្នុងនាមសមាជិកអាស៊ានមុនគេ បានបង្ហាញពីការគាំទ្រលើកិច្ចព្រមព្រៀងបើកចំហរអាស៉ីប៉ាស៉ីហ្វិក។ ក្នុងពេលថ្មីនេះ ក្រសួងពាណិជ្ជកម្ពុជា បានបង្ហាញការរឹតបន្តឹងចំពោះការនាំចូលផលិតផលជលផលពីប្រទេសជប៉ុន ចូលមកកម្ពុជា ក្រោយការបញ្ចេញថាមពលនុយក្លេអ៊ែរពីរោងចក្រ នៅ Fukushima ដែលចំណុចនេះជាសារទរយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅពេលនេះ បានផ្តោតទៅលើបញ្ហាសន្តិសុខ ដោយមានការផ្លាស់ប្តូរយ៉ាងសំខាន់រវាងឧត្តមមន្ត្រីពីកម្លាំងការពារខ្លួនជប៉ុន និងកងកម្លាំងកម្ពុជា នៅកំពង់ផែខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២ ដោយមានចំនួន២ដង។ ឆ្នាំ២០២៣នេះ ភាគីទាំងពីរ ក៏បានរៀបចំនូវកិច្ចសហការរវាងកងកម្លាំងពីរផងដែរ។
ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន ១.៦ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះ បានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុន នៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ផងដែរ ហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ខណៈថ្មីៗនេះមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣នេះ គឺមានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើប អ៉ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឱ្យចេញទៅសិក្សានៅប្រទេសជប៉ុន។

ទី៣៖ ទស្សនទានទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅពេលខាងមុខមានទម្រង់បែបណា?
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន មិនមែនត្រឹមតែជាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន តែប៉ុណ្ណឹងទេ គឺប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងនាមជាសមភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងកម្រិតតំបន់ និងសកលលោករួមគ្នា។
តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន គួរតែបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់វិបុលភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។

ទំនាក់ទំនងនេះជានិមិត្តសញ្ញាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ដែលបានកត់សម្គាល់ឃើញនូវការបណ្តុះបណ្តាលអ្នកបោសសម្អាតមីន អ៊ុយក្រែន។ សម្រាប់គំនិតផ្តួចផ្តើមនេះទទួលបានការកោតសសើរ និងគាំទ្រពីសហគមន៍អន្តរជាតិ ហើយកម្ពុជា មិនត្រឹមតែជួយបណ្តុះបណ្តាលអ្នកបោសសម្អាតមីន អ៊ុយក្រែននោះទេ មានអ្នកជំនាញបោសសម្អាតមីនអ៉ីរ៉ាក់ កូឡំប៊ី ព្រមទាំងបណ្តាប្រទេសផ្សេងទៀត តាមរយៈអង្គការ JICA។

ទូតជប៉ុនជឿជាក់ថា នៅមានការងារជាច្រើនទៀតដែលកម្ពុជា-ជប៉ុន អាចធ្វើជាមួយគ្នា ក្នុងការកសាងសន្តិភាព ដែលនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់តំបន់នោះទេ ប៉ុន្តែ សម្រាប់សកលលោកទាំងមូលតែម្តង។
តាមរយៈការបង្កើនក្រុមវិនិយោគជប៉ុន នៅកម្ពុជានឹងចូលរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី បន្ថែមលើនេះនឹងរួមចំណែកអភិវឌ្ឍសម្រាប់មហាតំបន់មេគង្គទាំងមូលតែម្តង។ ដូច្នេះភាពដៃគូរវាងកម្ពុជា-ជប៉ុន គឺដើរតួនាទីយ៉ាងសំខាន់ឆ្លើយតបទៅនឹងបរិបទនេះ ប្រទេសជប៉ុននឹងបន្តគាំទ្រភាពជាដៃគូកម្ពុជា ក្នុងការបោះជំហាន ជាមួយការប្តេជ្ញាចិត្តជាលក្ខណៈតំបន់ និងសហគមន៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មិនត្រឹតែរួមចំណែកអភិវឌ្ឍន៍ខ្លួន ហើយអាចធានាថាកម្ពុជា និងជប៉ុន អាចបន្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង