ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញប្រជុំណែនាំការងារមួយចំនួន នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលីមា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខនិងប្រជុំណែនាំការងារមួយចំនួន នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលីមា។ ដោយសមាសភាពចូលរួមមាន៖ លោកអធិការ អធិការរងនិងនាយប៉ុស្តិ៍នគរបាលទាំងបីឃុំ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដល់ជាបទពិសោធន៍ និងវិធានការសំខាន់ៗរួមមាន៖
-ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
-ពង្រឹងកម្លាំងសរុបនៃអធិការដ្ឋានដើម្បីធ្វើឲ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ
-ពង្រឹងការងារជំនាញគ្រឿងញៀន
-ពង្រឹងការជំនាញចរាចរណ៍
-ពង្រឹងការងារជំនាញអន្តោប្រវេសន៍
-ណែនាំលោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍ត្រូវពង្រឹងការងារប៉ុស្តិ៍រដ្ឋបាលទាំង០៣ អោយមានប្រសិទ្ធភាពខ្ពស់និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ។
ជាពិសេសលោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់លើ៖
-ត្រូវសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាពឳ្យបានល្អ។
-ណែនាំដល់លោកអធិការរងទាំងអស់ត្រូវពង្រឹងគ្រប់ជំនាញដើម្បីធ្វើជាសេនាធិការដល់លោកអធិការ ៕